សកម្មភាពកិច្ចប្រជុំលើកទី១របស់មាតាបិតា ឫអាណាព្យាបាលសិស្សនៅសាលាបឋមសិក្សា មាតានៃសន្ដិភាព។ ការប្រជុំនេះធ្វើឡើងនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ដើម្បីមានទំនាក់ទំនងជាមួយមាតាបិតា ឫអាណាព្យាបាលសិស្សនៅសាលាបឋមសិក្សា មាតានៃសន្ដិភាព ក្នុងនោះបងស្រី សង់សែង ថិនវ៉ាន់ ជានាយក (សាលាបឋមសិក្សា មាតានៃសន្ដិភាព) បានលើកឡើងថា កិច្ចប្រជុំនេះពិជាមានសារៈសំខាន់ណាស់ ក្នុងការអប់រំសិស្ស និងមានការទំនាក់ទំនងល្អជាមួយមាតាបិតា ឫអាណាព្យាបាលសិស្ស ក្នុងការតាមដានការសិស្សរបស់កូនៗ និងដើម្បីអោយសាលាបឋមសិក្សា មាតានៃសន្ដិភាព មានភាពរីកចម្រើនទៅមុខទៀតក្នុងការកសាងធនធានមនុស្សនៅប្រទេសកម្ពុជា។